ផ្នែកគរុកោសល្យធំៗពីររបស់​វិទ្យាល័យ ដែល​មាន​ទំនាក់ទំនង​នឹង​ស្ថាប័ន​ដែល​ទទួល​ស្គាល់​សាលា​ រួមមាន៖

ក្រុមប្រឹក្សា​គ្រឹះស្ថាន (Le conseil d’établissement)

ក្រុម​ប្រឹក្សា​គ្រឹះស្ថាន​ផ្សំ​ឡើង​ពី​អ្នក​តំណាង​បីក្រុម៖ រដ្ឋបាល, អ្នក​ប្រើ​ប្រាស់ និង​បុគ្គលិក។

ក្រុមនីមួយៗរួម​មាន​សមាជិក​ចំនួន​ប្រាំរូប។

ក្រុម​អ្នក​ប្រើប្រាស់​សេវា​​មាន​សមាសភាព​មាតាបិតា​បី​រូប និង​សិស្ស​ពីររូប​ដែល​អ្នក​ទាំង​អស់​​គ្នា​សុទ្ធ​តែ​ត្រូវ​បាន​បោះឆ្នោត ​ដូចជា​អ្នក​តំណាង​បុគ្គលិក​ដូច្នេះ​ដែរ។

ដោយ​ផ្អែក​លើ​ការងារ​ត្រៀម​លក្ខណៈ​ដែល​រាយការណ៍ និង​បង្ហាញ​ជូន​ដោយ​ប្រធាន​គ្រឹះស្ថាន ក្រុមប្រឹក្សា​គ្រឹះស្ថាន​អនុម័ត៖

  • គម្រោង​របស់​គ្រឹះស្ថាន តាម​សំណើ​របស់​ក្រុមប្រឹក្សា​កម្រិត​មួយ និង​ក្រុមប្រឹក្សា​នៃ​កម្រិតពីរ
  • បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​គ្រឹះស្ថាន​បន្ទាប់​ពី​ការ​ពិគ្រោះ​យោបល់​ជា​មួយ​ផ្នែក​ទទួល​បន្ទុក​ត្រៀម (ក្រុម​ប្រឹក្សាកម្រិតមួយ​, ក្រុម​ប្រឹក្សា​កម្រិតពីរ និង​ក្រុមប្រឹក្សា​តំណាង​​ជីវភាព​សិក្សា​នៅ​​វិទ្យាល័យ)
  • ម៉ោង​សិក្សា និង​ប្រតិទិន​សម្រាប់​ឆ្នាំ​សិក្សា
  • ផែន​ការ​តម្រង់​ទិស​ប្រចាំ​ឆ្នាំនៃ​ការ​អប់រំ​
  • ផែនការ​បណ្ដុះ​បណ្ដាល​បន្ត​សម្រាប់​បុគ្គលិក​គ្រឹះស្ថាន​នៅ​គ្រប់ផ្នែក តាម​សំណើរបស់​ការិយាល័យ​ទទួល​បន្ទុកការបណ្ដុះ​បណ្ដាល​បន្ត។

ក្រុមប្រឹក្សា​នេះ​ផ្សព្វផ្សាយ​សេចក្ដី​ជូន​ដំណឹង​មួយ​ដែល​កើត​ឡើង​ពី​ការ​បោះ​ឆ្នោត៖

  • ផែនទី​ការងារ (ការ​បង្កើត, ការ​លុប និង​ការ​ប្ដូរ​) របស់​បុគ្គលិក​នៃ​គ្រឹះស្ថាន
  • សំណើ​លើ​ការ​កែ​ប្រែ​រចនាសម្ព័ន្ធ​គរុកោសល្យ
  • កម្មវិធីសកម្មភាពរបស់​សមាគមកីឡា នៅ​ពេល​ដែល​សមាគម​នេះ​មាន
  • កម្ម​វិធី​សកម្មភាព​របស់​សមាគម និង​ក្លឹប​ផ្សេងៗ​ទៀត​ដែល​ដំណើរការ​នៅ​ក្នុង​គ្រឹះស្ថាន ដោយ​គិត​បញ្ចូល​ទាំង​ការ​ផ្ដល់​ការ​អនុញ្ញាតឱ្យ​ប្រើប្រាស់ទីតាំងដោយ​បណ្ដោះ​អាសន្ន
  • បញ្ហា​សុខភាព សុវត្ថិភាព​សម្រាប់​សហគមន៍​សិក្សា​​ទាំងមូល
  • បញ្ហា​លក្ខខណ្ឌ​ការងារ​របស់​បុគ្គលិក
  • បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​ទទួល និង​ការ​ផ្ដល់ព័ត៌មាន​ដល់​មាតា​បិតា​សិស្ស, បែប​បទ​ទូទៅ​នៃ​ការ​ចូល​រួម​ក្នុង​ជីវភាព​របស់​គ្រឹះស្ថាន
  • ការ​រៀបចំ​កម្មវិធី និង​ការ​ចំណាយ​លើ​ដំណើរ​ទស្សនកិច្ច​សិក្សា
  • ការ​រៀបចំ​ជីវភាព​អប់រំ
  • ការ​ទទួល​ និង​ការ​មើល​ថែ​ទាំ​សិស្ស​ពិការ
  • អាហារដ្ឋាននៅ​សាលា។

 

ក្រុមប្រឹក្សា​សាលា (Le conseil d’école)

ក្រុមប្រឹក្សា​នេះ​មាន​សមាសភាព​ដូច​តទៅ៖ នាយក​សាលា​បឋម​មួយ​រូប គ្រូ​កម្រិត​បឋម​ចំនួន ១៥ នាក់ និង​មាតា​បិតាចំនួន​ ១៥ នាក់ ដែលត្រូវ​បាន​គេ​បោះ​ឆ្នោត​រើស​យក​។

ក្រុមប្រឹក្សា​នេះ​អនុម័ត​បទបញ្ជា​ផ្ទៃ​ក្នុងរបស់​សាលា​តាម​សំណើ​របស់​នាយក​សាលាបឋម។

ក្រុម​ប្រឹក្សា​នេះ​ចាំបាច់ត្រូវបាន​គេ​សុំ​យោបល់​សម្រាប់​ការជូន​ដំណឹង​ស្ដីពី​រាល់​បញ្ហា​​ពាក់ព័ន្ធ​នឹង​ដំណើរ​ការ និង​ជីវភាព​សាលា ជា​ពិសេស​ស្ដីពី៖

  • រចនាសម្ព័ន្ធ​គរុកោសល្យ
  • ការរៀបចំ​កាលវិភាគ និង​ប្រតិទិន​របស់សាលា​
  • គម្រោង​របស់​សាលា ឬ​គម្រោង​របស់​គ្រឹះស្ថាន​នៅ​ក្នុង​ផ្នែក​កម្រិត​មួយ តាម​សំណើ​របស់​ក្រុមប្រឹក្សា​គ្រូបឋម
  • សកម្មភាព​ពិសេស​ផ្សេងៗ​ដែល​អនុញ្ញាតឱ្យ​ប្រើប្រាស់​បាន​ប្រសើរ​នូវ​មធ្យោបាយ​ដែល​គេ​ផ្ដល់​ជូន​សាលា និងការ​សម្របបានល្អ​ទៅ​នឹង​មជ្ឈដ្ឋាន
  • លក្ខខណ្ឌ​ចុះឈ្មោះ​ក្មេង​ពិការ​ឱ្យ​ចូល​រៀន​ដោយគិត​ថ្លឹង​ថ្លែង​អំពី​កំហិត​នៃ​ទី​កន្លែង​ក្នុង​សាលា
  • គម្រោង និង​ការ​រៀបចំ​ថ្នាក់​សិក្សា​ឈ្វេងយល់
  • បញ្ហា​ទាក់ទិន​នឹង​អនាម័យ សុខភាព​ និង​សុវត្ថិភាពនៅ​ក្នុង​ក្របខណ្ឌ​សិក្សា និង​ជុំ​វិញ​ការ​សិក្សា
  • គោលការណ៍​នៃ​ការ​ជ្រើសរើស​សម្ភារៈ និងឧបករណ៍​គរុកោសល្យ
  • បញ្ហា​ទាក់ទិន​នឹង​ការ​ទទួល ការ​ជូន​ព័ត៌មាន​ដល់​​មាតា​បិតា ឬ​អាណាព្យាបាល និង​បែបបទ​ទូទៅ​នៃ​ការ​ចូល​រួម​របស់​ពួកគាត់​ក្នុង​ជីវភាព​សាលា។