សុវត្ថិភាពរបស់សិស្ស គ្រួសារ បុគ្គលិក និងរាល់សម្ភារបរិក្ខារទាំងអស់របស់សាលាដេកាត គឺជាអាទិភាពចម្បងមួយ។ នៅក្នុងក្របខណ្ឌនេះ យើងសូមរំឭកលោកអ្នកថា វិធានការសន្តិសុខដែលត្រូវអនុវត្តនៅក្នុងសាលាដេកាត ដោយអនុលោមទៅតាមអនុសាសន៍របស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជា។ អនុសាសន៍ទាំងនោះស្របទៅនឹងកម្រិតនៃការប្រុងប្រយ័ត្នដែលចែងនៅប្រទេសបារាំង និងនៅបរទេស នៅក្នុងគ្រឹះស្ថានសិក្សា ហើយអាចនឹងផ្លាស់ប្ដូរគ្រប់គ្រាតាមការស្នើសុំរបស់ផ្នែកដែលមានសមត្ថកិច្ច។

ការចូល និងចេញពីសាលា

 

ប្លង់៖

 

បទបញ្ជាទូទៅ៖

ការបង្ហាញប័ណ្ណសម្គាល់ដែលមានបិទរូបថតត្រូវធ្វើឡើងជាចាំបាច់ សម្រាប់អ្នកគ្រប់គ្នា ដើម្បីអាចចូលនៅក្នុងបរិវេណសាលាបាន។

ក្នុងគោលបំណងនេះ យើងប្រគល់ប័ណ្ណសម្គាល់ពីរទៅគ្រួសារនៅដើមឆ្នាំសិក្សា។ ប្រសិនបើកូនរបស់លោកអ្នកត្រូវបានមើលថែដោយមនុស្សម្នាក់ផ្សេងទៀត សូមធ្វើការស្នើសុំប័ណ្ណសម្គាល់មួយបន្ថែមទៀតពីសាលា។

ប័ណ្ណសម្រាប់ចូលសាលាទាំងនេះគឺស្ថិតនៅក្រោមទំនួលខុសត្រូវរបស់អ្នក។ ក្នុងករណីបាត់បង់ ជាចាំបាច់លោកអ្នកត្រូវតែជូនដំណឹងទៅលេខាដ្ឋានរបស់វិទ្យាល័យ។ បន្ទាប់មកទៀត លោកអ្នកត្រូវធ្វើការស្នើសុំប័ណ្ណសម្គាល់ថ្មីមួយ។

ក្នុងគ្រប់ករណី៖

  • បុគ្គលិកនៅសាលាដេកាតចាំបាច់ត្រូវតែពាក់ប័ណ្ណសម្គាល់នៅពេលពួកគាត់ចូល ឬបម្លាស់ទីនៅក្នុងវិទ្យាល័យ គឺត្រូវបង្ហាញវានៅច្រកចូល និងពាក់វាឱ្យឃើញជាប្រចាំ។
  • មាតាបិតា ឬបុគ្គលដែលទទួលខុសត្រូវមកយកកូនត្រូវបង្ហាញប័ណ្ណសម្គាល់សាលារបស់ពួកគាត់។ ប័ណ្ណសម្គាល់ខ្លួនមាតាបិតាកាលពីឆ្នាំមុនៗមិនមានសុពលភាពទេ ហើយមិនអនុញ្ញាតឱ្យចូលក្នុងសាលាទេ
  • ភ្ញៀវដែលពុំមានប័ណ្ណសម្គាល់របស់សាលា ឬអ្នកដែលបានភ្លេចប័ណ្ណរបស់ពួកគាត់ ត្រូវតែទាក់ទងទៅប៉ុស្តិ៍សន្តិសុខច្រកចូលដើម្បីប្រាប់អំពីមូលហេតុដែលពួកគាត់ចង់ចូលទៅក្នុងសាលា។

នៅក្នុងបរិវេណវិទ្យាល័យ៖

ការបម្លាស់ទីរបស់ឪពុកម្ដាយក្នុងបរិវេណសាលាមិនត្រូវបានអនុញ្ញាតទេនៅម៉ោងរៀន លោកលែងតែមានការណាត់ជួយជាមួយគ្រូ ឬបុគ្គលិករដ្ឋបាល។

Aពេលចប់ម៉ោងសិក្សា សិស្សដែលមិនមានចុះឈ្មោះក្នុងសកម្មភាពណាមួយទេត្រូវស្ថិតក្រោមទំនួលខុសត្រូវរបស់មាតាបិតារបស់ពួកគាត់ ហើយត្រូវតែចាកចេញពីបន្ទប់សិក្សាឱ្យបានឆាប់បំផុត ដើម្បីទទួលយកការមើលថែសិស្សនៅ AES នៅក្នុងលក្ខខណ្ឌដ៏ល្អប្រសើរ។

ការទទួលសិស្ស

សិស្សនៅមត្តេយ្យ៖

សិស្សត្រូវបានជូនដំណើររហូតដល់ក្នុងទីធ្លាសាលាមត្តេយ្យ ឬបន្ទប់រៀនដោយឪពុកម្ដាយ ឬបុគ្គលដែលទទួលភារៈ។ បុគ្គលិកមត្តេយ្យនឹងទទួលភារៈបន្ត។

សំខាន់៖ មាតាបិតាដែលអមដំណើរសិស្សត្រូវបានអនុញ្ញាតឱ្យចូលនៅម៉ោង ៧និង៣០នាទី និងម៉ោង ១២និង៥០នាទី ពួកគាត់ត្រូវចេញពីសាលាដេកាតមុនម៉ោង៨ និងម៉ោង១៣ ឬយូរបំផុតបន្ទាប់ពីបើកទ្វាររបង។

សិស្សបឋម៖

លើកលែងតែមានការណាត់ជួបជាមួយគ្រូម្នាក់ ឬបុគ្គលិកនៅសេវាសុខភាពរបស់សាលាដេកាត (ដែលត្រូវបញ្ជាក់ប្រាប់នៅប៉ុស្តិ៍សន្តិសុខ) ឪពុកម្ដាយ ឬបុគ្គលទទួលភារៈទុកឱ្យសិស្សដើរចូលក្នុងបរិវេណសាលាតែម្នាក់ឯង។

សំខាន់៖ ក្មេងត្រូវបានញ្ញាតឱ្យចូលសាលានៅម៉ោង ៧និង១៥នាទី និងម៉ោង ១២និង៥០នាទី។

សិស្សអនុវិទ្យាល័យ៖

កូនសិស្សត្រូវបានអនុញ្ញាតឱ្យចូលក្នុងសាលាចាប់ពីម៉ោង ៧និង១៥នាទីតែម្នាក់ឯង។

ការចាកចេញពីសាលារបស់សិស្ស

សិស្សមត្តេយ្យ៖

សិស្សមេត្តយ្យត្រូវឱ្យឪពុកម្ដាយ ឬមនុស្សធំដែលមានទំនួលខុសត្រូវមកយកដល់ថ្នាក់ផ្ទាល់។

សំខាន់៖ ឪពុកម្ដាយ ឬមនុស្សធំប្រកបដោយទំនួលខុសត្រូវដែលមកយកសិស្សមត្តេយ្យត្រូវបានអនុញ្ញាតឱ្យចូលក្នុងបរិវេណសាលាដេកាតនៅដប់នាទីមុនពេលចប់ម៉ោងរៀន។

សិស្សបឋមសិក្សា៖

មាតាបិតា ឬមនុស្សធំប្រកដោយទំនួលខុសត្រូវត្រូវអញ្ជើញឱ្យមកយកសិស្សបឋម ដែលតម្រង់ជួរនៅចុងម៉ោងសិក្សានៅកន្លែងសម្រាប់ឱ្យលោកអ្នកយកកូនទៅផ្ទះ។

សំខាន់៖ ការអនុញ្ញាតឱ្យចូលក្នុងសាលា ១០នាទីមុនចប់ម៉ោងសិក្សា។

សិស្សមធ្យមសិក្សា៖

សិស្សមធ្យមសិក្សាអាចចេញដោយខ្លួនឯងពីបរិវេណសាលានៅចប់ម៉ោងសិក្សា។

សកម្មភាពក្រៅម៉ោងសិក្សា

មាតាបិតាដែលមានកូនរៀនបឋមចូលរួមក្នុងសកម្មភាពក្រៅម៉ោងសិក្សា (AES) ត្រូវតែមកយកកូនតាំងពីពេលចប់ម៉ោងសកម្មភាពភ្លាម ឬនៅកន្លែងមើលក្មេង ប៉ុន្តែមិនត្រូវនៅក្នុងអំឡុងពេលសកម្មភាពទេ។

ការចូលនៅក្នុងអាហារដ្ឋានសាលា 

ការចូលទៅក្នុងអាហារដ្ឋានសាលាគឺសម្រាប់តែសិស្ស និងសមាជិកបុគ្គលិកប៉ុណ្ណោះ។ មាតាបិតាមិនត្រូវអនុញ្ញាតឱ្យចូលទេ។

ម៉ោងបើកទ្វាររបង

មត្តេយ្យ

ម៉ោងបើកទ្វាររបងសាលាមត្តេយ្យ៖ ចន្ទ, អង្គារ, ព្រហស្បតិ៍។

បើក 7.30am 11.20am 12.50pm 2.50pm
បិទ 8.15am 11.45am 1.15pm 3.15pm

ម៉ោងបើកទ្វាររបងសាលាមត្តេយ្យ៖ ពុធ និងសុក្រ។

បើក 7.00am 11.50am
បិទ 8.15am 12.15pm

ក្រៅអំពីម៉ោងទាំងអស់ខាងលើនេះ អ្នកត្រូវបង្ហាញខ្លួននៅច្រកចូលសម្រាប់ភ្ញៀវ (រដ្ឋបាល)។

បឋម

ម៉ោងបើកទ្វាររបងបឋម៖ ចន្ទ, អង្គារ, ព្រហស្បតិ៍, សុក្រ

បើក 7.15am 11.20am 12.50pm 2.50pm
បិទ 8.15am 11.45am 1.15pm 3.15pm

ម៉ោងបើកទ្វាររបងបឋមសិក្សានៅថ្ងៃពុធ

បើក 7.00am 11.50am
បិទ 8.15am 12.15pm

ក្រៅអំពីម៉ោងទាំងអស់នេះ អ្នកត្រូវតែបង្ហាញខ្លួននៅច្រកចូលសម្រាប់ភ្ញៀវ (រដ្ឋបាល)។

កន្លែងមើលក្មេង

ការយកក្មេងមកដាក់រួមទាំងយកក្មេងចេញនៅកន្លែងថែទាំក្មេងធ្វើឡើងនៅក្នុងសេវាកម្ម SAS ផ្នែកទទួលរបស់សាលាមេត្តយ្យ។

មធ្យមសិក្សា

ទ្វាររបងសាលាមធ្យមទុកសម្រាប់បុគ្គលិក និងសិស្សមធ្យមសិក្សា។ ទ្វាររបងនឹងបើកពីម៉ោង 7h00 ដល់ 18h15 (លោកលែងករណីពិសេស)។

សាលាដេកាតមានបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព

ដើម្បីធានាសុវត្ថិភាពសិស្ស បុគ្គលិក រួមទាំងសម្ភារ សាលាបានអភិវឌ្ឍប្រព័ន្ធកាមេរ៉ាសុវត្ថិភាពរបស់ខ្លួន ជាមួយនឹងកាមេរ៉ាចំនួន ៣២គ្រឿងដែលដាក់ពង្រាយនៅក្នុងសាលា។

សុវត្ថិភាពត្រូវបានពង្រឹងសម្រាប់បវេសនកាល២០១៧

វិទ្យាល័យមានបំពាក់ទ្វារសុវត្ថិភាពខុសៗគ្នាដើម្បីអនុញ្ញាតឱ្យពិនិត្យការចូលទៅក្នុងសាលាបានដោយប្រសិទ្ធភាព (ច្រកចូលសាលាមត្តេយ្យ បឋម មធ្យម និងច្រកសម្រាប់ភ្ញៀវ)។

ប្រព័ន្ធរបារនាំងបិទបើកមានបំពាក់ម៉ាស៊ីនឆូតកាត។ ដូច្នេះ គេត្រូវការកាតមួយដើម្បីអាចចូលទៅក្នុងគ្រឹះស្ថានបាន។

ក្រុមឆ្មាំយាម 24h/24h

សេវាយាមកាមត្រូវបានធានារ៉ាប់រង 24h/24h។ មានមួយក្រុមនៅខាងក្នុង និងមួយក្រុមទៀតនៅខាងក្រៅ។

បេសកកម្មរបស់ពួកគាត់គឺ៖

  • ឃ្លាំមើល ធ្វើអន្តរាគមន៍ និងត្រួតពិនិត្យនូវរាល់សកម្មភាពសង្ស័យនៅក្នុងគ្រឹះស្ថាន
  • ទទួល ផ្ដល់ព័ត៌មាន និងពិនិត្យរាល់មនុស្សគ្រប់រូបដែលសុំចូល
  • ជួយសង្គ្រោះរាល់បុគ្គលដែលជួបនឹងការលំបាក