ដេកាតកីឡា (DESCARTES SPORT ) គឺជាផ្នែកមួយដែលប្រមូលផ្ដុំដោយ EPS សមាគមកីឡា និងជាទូទៅរាល់គម្រោងដែលពាក់ព័ន្ធនឹងកីឡានៅក្នុងបរិវេណវិទ្យាល័យ។

គ្រឹះស្ថានប្រវត្តិសាស្ត្រនេះរបស់ទីភ្នាក់ងារ AEFE មានឥទ្ធិពលវិស័យកីឡារបស់ខ្លួនកាន់តែរីកធំឡើងៗ។ ជាសក្ខីកម្ម មានចំនួនការចូលរួមក្នុងព្រឹត្តិការណ៍ជាច្រើន និងជ័យលាភីដែលគេអាចចងចាំបានជាច្រើននៅក្នុងការប្រកួតក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក ឬកម្រិតពិភពលោក។

ការរីកចម្រើននេះគឺជាលទ្ធផលនៃនយោបាយកីឡាមួយប្រកបដោយរចនាសម្ព័ន្ធ ចីរភាព ច្បាស់លាស់ដែលពឹងផ្អែកលើភាពខ្លាំងរបស់សាលា សិស្ស និងសម្ភារបរិក្ខារកីឡាដ៏ច្រើន និងទំនើបៗ។

មូលដ្ឋានគ្រឹះនៃការបណ្ដុះបណ្ដាលនេះគឺរៀបចំឡើងជុំវិញការសិក្សា EPS ចាំបាច់ពីកម្រិត១ ដល់ថ្នាក់ត្រៀមបាក់ឌុប។ កម្មវិធីរួមមួយត្រូវបានអនុវត្តដើម្បីផ្ដល់ជូននូវការសិក្សាមួយដ៏ពេញលេញ និងអនុលោមតាមអត្ថបទច្បាប់ផ្លូវការ ដែលដឹកនាំសិស្សឆ្ពោះទៅរកកម្រិតសមត្ថភាពខ្ពស់បំផុត។

ក្រៅពីការសិក្សាចាំបាច់នេះ សាលានៅមានម៉ោងសិក្សាអនុវត្តន៍ពីរទៀតសម្រាប់សិស្សរើសយកតាមចិត្ត two options :

  • Sport Sectionsម៉ោងសិក្សាកីឡានៅថ្នាក់បាក់ឌុប (NE PAS TRADUIRE LA PAGE DE CE LIEN) ដែលអនុញ្ញាតឱ្យសិស្សសិក្សាបីម៉ោងបន្ថែមក្នុងមួយសប្ដាហ៍ ពីថ្នាក់ទី២ដល់ថ្នាក់ត្រៀមបាក់ឌុបនៅជុំវិញសកម្មភាពត្រួតគ្នាពីរៗ៖ បាល់ឱប-លំហាត់សាច់ដុំ ឬហែលទឹក-លំហាត់សាច់ដុំ។
  • សកម្មភាពជាច្រើនត្រូវបានផ្ដល់ជូនដោយសមាគមកីឡា (AS) រួមមាន៖ ហែលទឹក, បាល់ទះ, បាល់ឱប, បាល់ទាត់, បាល់បោះ...

ជាមួយនឹងការអនុវត្តកីឡាលើសពី ២០ ម៉ោង និងការប្រកួតមួយលើកជាមួយសាលាអន្តរជាតិក្នុងស្រុក AS មានគោលដៅបីក្នុងពេលតែមួយសម្រាប់សិស្ស៖

  • ធ្វើឱ្យសិស្សឈានដល់កម្រិតខ្ពស់ខាងអនុវត្តកីឡាដើម្បីឆ្លើយតបនឹងការអញ្ជើញឱ្យចូលរួមក្នុងការប្រកួតក្នុងស្រុក ថ្នាក់តំបន់ ឬពិភពលោក
  • បណ្ដុះបណ្ដាលខ្លួនឱ្យក្លាយជាអាជ្ញាកណ្ដាល ឬចៅក្រមនៅក្នុងសកម្មភាពដែលជាជម្រើសរបស់ខ្លួន
  • អនុញ្ញាតឱ្យសិស្សម្នាក់ៗអនុវត្តសកម្មភាពកីឡារបស់ខ្លួនក្រោមរូបភាពជា «ការកែកម្សាន្ត» តាមការជ្រើសរើសរបស់ខ្លួន

ទីបំផុត ដេកាតកីឡា មានគោលដៅជាពិសេសរួបរួមសាលាទាំងមូលជុំវិញគម្រោងកីឡារួម។ «ពានរង្វាន់មេគង្គ» (Coupe du Mékong), «ដេកាថ្លុង» (Descarthlon ), «រាត្រីកីឡា» (Nuits du Sport) គឺជាឧទាហរណ៍មួយនៃឆន្ទៈក្នុងការធ្វើឱ្យកីឡាក្លាយទៅជាចំណងទាក់ទងប្រចាំ និងជាព្រឹត្តិការណ៍កម្សាន្តជាមួយសហគមន៍សិក្សា។

គុណតម្លៃនៃការគោរព សាមគ្គីភាព ភាពប្រកួតប្រជែង និងការកម្សាន្តគឺជាមូលដ្ឋានគ្រឹះនៃគម្រោងដេកាតកីឡា៕