វិទ្យាល័យបារាំង René Descartes

ដំណឹងជ្រើសរើសបុគ្គិលិក

អ្នកជំនួយការអប់រំ

ក្រោមកិច្ចសន្យាការងារក្នុងស្រុក សម្រាប់បវេសនកាល ឆ្នាំសិក្សា 2024

វិទ្យាល័យបារាំង René Descartes ភ្នំពេញនៃប្រទេសកម្ពុជា ស្វែងរកបុគ្គលិកទាំងពីរភេទ មួយរូបក្នុងមុខតំណែងជាអ្នកជំនួយការអប់រំ។

អ្នកជំនួយការអប់រំធ្វើការនៅក្នុងការិយាល័យ Vie Scolaire ដែលស្ថិតក្រោមអំណាចការគ្រប់គ្រងរបស់ប្រធានទីប្រឹក្សាអប់រំ។

អ្នកជំនួយការអប់រំ ចូលរួមចំណែកក្នុងការជួយចាត់ចែងរៀបចំដឹកនាំរបស់ការិយាល័យVie Scolaire ដូចជាការគ្រប់គ្រង ការឃ្លាំមើល និងការជួយជ្រោមជ្រែងការសិក្សារបស់សិស្សានុសិស្ស ។

ការពណ៌នាអំពីភារកិច្ច

អ្នកជំនួយការអប់រំទទួលស្វាគមន៍សាធារណជន និងអ្នកគ្រប់គ្នាដែលមករកការិយាល័យ Vie Scolaire ។

គាត់ត្រួតពិនិត្យការចូល / ការចេញពីសាលា និងសកម្មភាពនានារបស់សិស្សានុសិស្សនៅក្នុងសាលារៀន។

គាត់ចូលរួមក្នុងការដឹកនាំ និងការរៀបចំសកម្មភាពវប្បធម៌ សិល្បៈ និងកីឡានានា។

គាត់ចូលរួមក្នុងការចេញក្រៅ និងការធ្វើដំណើរកម្សាន្តរបស់សាលារៀន។

គាត់ត្រួតពិនិត្យមើលសិស្សានុសិស្សក្នុងអំឡុងពេលសិក្សា (បន្ទប់សិក្សា បន្ទប់ធ្វើលំហាត់ បន្ទប់ដាក់ពិន័យសិស្ស បន្ទប់ប្រឡង បន្ទប់អាហារដ្ឋាន) និងរួមចំណែកក្នុងការជួយផ្នែកគរុកោសល្យ ដោយជ្រោមជ្រែងបន្ថែមលើកិច្ចការផ្ទាល់ខ្លួនរបស់សិស្ស។

គាត់ចូលរួមចំណែកក្នុងគោលនយោបាយអប់រំរបស់សាលា ដោយចូលរួមក្នុងវគ្គបណ្តុះបណ្តាលប្រធានថ្នាក់ និងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្រាប់ជីវិតសិក្សា ថ្នាក់អនុវិទ្យាល័យ និងថ្នាក់វិទ្យាល័យ។

គាត់ពង្រឹងសិស្សានុសិស្សឱ្យគោរពតាមបទបញ្ជាផ្ទៃក្នុងសាលានិង អន្តេវាសិកដ្ឋាន ព្រមទាំងកំណត់ / ឱ្យដំណឹងជាមុន និងរាយការណ៍អំពីការលំបាក ឬភាពតានតឹងរវាងសិស្សានុសិស្សទាំងអស់ខាងមធ្យមសិក្សា។

គាត់បំពេញការងាររដ្ឋបាលរបស់ការិយាល័យ Vie Scolaire ជាពិសេសការគ្រប់គ្រងអវត្តមាន ការមកយឺតនិងការទំនាក់ទំនងជាមួយមាតាបិតាសិស្ស។

គាត់ រួមចំណែកដល់ការរៀបចំការប្រឡង។

គាត់ជូនដំណឹង និងណែនាំដល់សិស្សានុសិស្ស ។

គាត់ជួយបកប្រែជាមួយគ្រួសារដែលមិននិយាយភាសាបារាំង។

លក្ខណៈសម្បតិ្ត

មានកម្រិតត្រឹមមធ្យមសិក្សាទុតិយភូមិ ល្អបំផុតធ្លាប់មានបទពិសោធន៍ការងារប្រហាក់ប្រហែលទៅនឹងមុខតំណែងខាងលើ ឬទាក់ទងទៅនឹងការជួយជ្រោមជ្រែងសិស្សជំទង់ៗ ។

មានសមត្ថភាពក្នុងការធ្វើការ ជាភាសាបារាំង និងជាភាសាអង់គ្លេស ឬជាភាសាខ្មែរ។

លក្ខខ័ណ្ឌការងារ

កិច្ចសន្យាការងារក្នុងតំបន់ ការងារពេញម៉ោង (៤២ ម៉ោងក្នុងមួយសប្តាហ៍) មានរយៈពេលកំណត់រហូតដល់ថ្ងៃទី ៣១ខែសីហា ឆ្នាំ ២០២៥ ដែលបន្ទាប់មកអាចបន្តជាថ្មី ឬផ្លាស់ប្តូរទៅជាកិច្ចសន្យាមានរយៈពេលមិនកំណត់។

ប្រាក់បៀវត្សរ៍គិតទៅតាមបទពិសោធន៍ និងលក្ខណៈសម្បត្តិនានាដែលផ្អែកលើមាត្រដ្ឋានប្រាក់បៀវត្សរ៍របស់សាលា។

មានការធានារ៉ាប់រងសុខភាពសម្រាប់និយោជិក និងគ្រួសាររបស់គាត់។

កាលបរិច្ឆេទចាប់ផ្តើមធ្វើការ៖ ចុងខែសីហា ឆ្នាំ២០២៤។

ឯកសារដាក់ពាក្យ

សំណុំឯកសារបេក្ខភាពតម្រូវឱ្យ មានឯកសារដូចខាងក្រោមៈ

– ប្រវត្តិរូបសង្ខេប។

–  លិខិតជំរុញទឹកចិត្គ។

– ថតចម្លងសញ្ញាបត្រ។

– ថតចម្លងឯកសារណាមួយដែលអាចគាំទ្របេក្ខភាពរបស់អ្នក។

ឯកសារបន្ថែម អាចនឹងត្រូវបានស្នើសុំពីអ្នក​ នៅក្នុងករណីនៃការជ្រើសរើស សម្រាប់ការសម្ភាសន៍ និងនៅក្នុងករណីនៃការជ្រើសរើសជាបុគ្គលិក។

សូមផ្ញើសំណុំឯកសារបេក្ខភាពផ្ញើទៅកាន់អ្នកគ្រប់គ្រងធនធានមនុស្ស តាមអ៊ីរយៈម៉ែល៖ ៖ recrutement@lfrd.net ។