វិទ្យាល័យបារាំង René Descartes

ដំណឹងជ្រើសរើសបុគ្គិលិក 

គ្រូបង្រៀនភាសាខ្មែរកម្រិតថ្នាក់មត្តេយ្យ និងបឋម

សម្រាប់បវេសនកាលនេះ

Appel à candidatures

វិទ្យាល័យបារាំង René Descartes ភ្នំពេញនៃប្រទេសកម្ពុជា ត្រូវការជ្រើសរើសគ្រូបង្រៀនភាសាខ្មែរកម្រិតថ្នាក់មត្តេយ្យ និងបឋម មួយរូប ដែលនឹងចូលរួមជាមួយក្រុមគ្រូភាសាខ្មែរកម្រិតថ្នាក់បឋមសិក្សាចំនួន៦រូបផ្សេងទៀត។

បេក្ខជនត្រូវមានជាចាំបាច់

–   មានភាសាខ្មែរជាភាសាកំណើត ។

–   មានបរិញ្ញាបត្រផ្នែកភាសាខ្មែរ និង ឬបានចូលរួមការបណ្តុះបណ្តាលក្នុងការបង្រៀនភាសាខ្មែរ។

–   ភាសាការងាររបស់គ្រឹះស្ថានគឺភាសាបារាំង ដូច្នេះបេក្ខជនដែលចេះភាសានេះគឺមានអាទិភាព។

–   មិនមែនជាបុគ្គលិកមន្ត្រីរាជការ ។

បេក្ខជនត្រូវមាន

– អាច មានបទពិសោធន៍ពីមុនក្នុងមុខងារស្រដៀងគ្នា។

– អាចធ្វើការជាក្រុមបាន។

– មានពេល​វេលា​គ្រប់​គ្រាន់សម្រាប់គម្រោងអប់រំផ្សេងៗ។

– មានពេលវេលាគ្រប់គ្រាន់សម្រាប់វគ្គសិក្សាបណ្តុះបណ្តាល ដែលផ្តល់ជូនក្នុងឆ្នាំសិក្សា។

គ្រូបង្រៀនដែលត្រូវបានជ្រើសរើសក្រោមកិច្ចសន្យាក្នុងស្រុកទទួលបានអត្ថប្រយោជន៍ពីប្រាក់ឈ្នួល និងលក្ខខណ្ឌដ៏គួរឱ្យទាក់ទាញ៖

– ប្រាក់ខែគោលផ្អែកលើបទពិសោធន៍ និងលក្ខណៈ​សម្បត្តិផ្អែកលើមាត្រដ្ឋានប្រាក់ខែរបស់គ្រឹះស្ថាន (ពី ១៦៧៦     ដុល្លារដល់ ៣១០៦ ដុល្លារអាមេរិកក្នុងមួយខែ) ។

–  វិស្សមកាលសាលាទទួលបានប្រាក់ខែ។

– ការធានារ៉ាប់រងសុខភាព សម្រាប់និយោជិត និងអ្នកនៅក្នុងបន្ទុករបស់ពួកគេ។

–  រ៉ាប់រងថ្លៃចុះឈ្មោះ ១០០% និងថ្លៃសិក្សា ៧៥% សម្រាប់កូនរបស់និយោជិតដែលបានចុះឈ្មោះក្នុងគ្រឹះស្ថាន។

កាលបរិច្ឆេទចាប់ផ្តើមកិច្ចសន្យា៖ អាចចរចារបាន (រវាងថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៤ និងមិនលើសពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៤។)

Le dossier de candidature

ឯកសារពាក្យសុំអាចផ្ញើមកពួកយើងជាភាសាបារាំង អង់គ្លេស ឬខ្មែរ។ សំណុំឯកសារបេក្ខភាពតម្រូវឱ្យ មានឯកសារដូចខាងក្រោមៈ

-ប្រវត្តិរូបសង្ខេប។

– លិខិតជំរុញទឹកចិត្គ។

– ថតចម្លងសញ្ញាបត្រ និងវិញ្ញាបនបត្របណ្តុះបណ្តាល។

– ថតចម្លងរបាយការណ៍អធិការកិច្ចសម្រាប់ការបង្រៀនក្នុងថ្នាក់រៀន។

– លិខិតណែនាំ និងលិខិតបញ្ជាក់ការងារសម្រាប់មុខតំណែង ជាគ្រូបង្រៀន។

– ថតចម្លងឯកសារណាមួយដែលអាចគាំទ្របេក្ខភាពរបស់អ្នក។

ឯកសារបន្ថែម អាចនឹងត្រូវបានស្នើសុំពីអ្នក​ នៅក្នុងករណីនៃការជ្រើសរើស សម្រាប់ការសម្ភាសន៍ និងនៅក្នុងករណីនៃការជ្រើសរើសជាបុគ្គលិក។

សម្រាប់ព័​ត៍​មាន​បន្ថែមសូមផ្ញើសំណួររបស់អ្នកតាមអ៊ីរយៈម៉ែល៖ ៖ recrutement@lfrd.net

សូមផ្ញើសំណុំឯកសារបេក្ខភាពផ្ញើទៅកាន់អ្នកគ្រប់គ្រងធនធានមនុស្ស តាមអ៊ីរយៈម៉ែល៖ ៖ recrutement@lfrd.net ។